​គ្រាប់​បែកផ្ទុះ​សម្លាប់​កុមារ៣បី​នាក់​នៅ​ក្រុងចាឡាឡា

0

កាល​ពី​ថ្ងៃ​អាទិត្យនេះ មានហេតុការណ៍ផ្ទុះមួយបានកើតមានឡើង ​បណ្តាល​ឲ្យ​កុមារ​៣​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ស្ថិតនៅ​ក្នុងទីក្រុងចាឡាឡា (Jalawla) ខេត្តឌីយ៉ាឡា(Diyala)។

យោងតាមសារព័ត៌មាន BasNews បានប្រាប់ឱ្យដឹងថាឧបទ្ទវហេតុនេះបានកើតឡើងស្ថិតនៅក្នុងភូមិអារ៉ាប់ហ្វារ៉ាច (Arab Faraj) ទីក្រុងចាឡាឡា។ របាយការណ៍​បាន​និយាយ​ថាក្មេងដែលរងរបួស​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយវាមិនច្បាស់ថាតើ គ្រាប់បែកនេះត្រូវបានដាក់ដោយអង្គការភេរវករនាពេលថ្មីៗនេះ ឬក៏សេសសល់ពីការប៉ះទង្គិចគ្នាដោយយោធាកាលពីលើមុនឬយ៉ាងណា។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here