ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ៣នាក់ត្រូវបានសម្លាប់ក្នុង​ប្រទេស​កាមេរូន

0

ប្រទេស​កាមេរូន៖ប្រភពព័ត៌មានក្នុងតំបន់ និងសន្តិសុខបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ៣នាក់ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេប៉ុនប៉ងវាយប្រហារលើបុស្តិ៍យោធា នៅក្នុងតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។ ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់ណុកហ្គតឆេវី។

មន្ត្រីយោធាក្នុងតំបន់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបានវាយឆ្មក់ និងវាយប្រហារលើកម្លាំងទ័ព ហើយនៅរយៈពេលជាច្រើនម៉ោងបន្ទាប់មកទៀត កម្លាំងទ័ព​បាន​វាយបកទៅ​ពួក​គេវិញ ​ដោយបាន​សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ០៣​នាក់​នៅ​នឹង​កន្លែង។ មន្ត្រី​រូប​នោះ​បន្ថែមឱ្យដឹង​ថា កម្លាំងយោធា​កំពុង​តាម​ចាប់​ជន​ដៃដល់​ដែល​នៅ​សល់។

បើយោងតាមរបាយការណ៍សន្តិសុខ និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងតំបន់បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានសម្លាប់មនុស្សច្រើនជាង ២០០០នាក់ ចាប់តាំងពីពួកគេចាប់ផ្តើមប្រតិបត្តិការវាយលុកនៅឆ្នាំ២០០៤៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here