ទាហាន និងក្រុមភេរវករ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោធានិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ទាហានម្នាក់ និងភេរវករម្នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធានៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយយោធាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ចារកម្មពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់ ម៊ីរ៉ាន ស្ហាស់ ភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា កម្លាំងទ័ពធ្វើប្រតិបត្តិការដោយជោគជ័យ ចំណែកឯភេរវករដែលត្រូវបានសម្លាប់នោះធ្លាប់មានទំនាក់ទំនងយ៉ាងសកម្មនៅក្នុងកម្មភាពរបស់ក្រុមភេរវករប្រឆាំងនឹងកម្លាំងសន្តិសុខ។ អាវុធ និងគ្រាប់រំសេវ ត្រូវបានរឹបអូសពីភេរវករ ដែលស្លាប់នោះផងដែរ។ ប្រតិបត្តិការសម្អាតតំបន់ត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ក្រុមភេរវករទាំងឡាយណាដែលត្រូវបានរកឃើញនៅក្នុងតំបន់។

យោធាប៉ាគីស្ថាននិយាយថា៖ “កម្លាំងសន្តិសុខប៉ាគីស្ថានបានតាំងចិត្តលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មនៅគ្រប់ច្រកល្ហកទាំងអស់នៅក្នុងប្រទេស”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here