ប្រទេសអាហ្វហ្កានីស្ថាន៖លោក ខាលីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិសនៅទីក្រុងកាប៊ុលផុសលើបណ្តាញសង្គមថា មនុស្ស ២នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង២២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ដែលបានវាយប្រហារនៅភាគខាងលិចនៃទីក្រុងកាប៊ុលប្រទេស
អាហ្វហ្កានីស្ថានកាលពីថ្ងៃសៅរ៍។
លោក ហ្សាដ្រាន និយាយថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់ ផូល អ៊ី សុកថា នៃសង្កាត់ប៉ូលិសទី៦។ បើយោងតាមការបញ្ជាក់របស់មន្ត្រីបានឱ្យដឹងថា ឧបករណ៍បំផ្ទុះត្រូវបានគេបង្កប់នៅក្នុងថូផ្កា។
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
គួររំលឹកផងដែរថា កាលពីថ្ងៃសុក្រ មានហេតុការណ៍ផ្ទុះមួយផ្សេងទៀតដែលបានសម្លាប់មនុស្ស ០៨នាក់ និងបង្ករបួស ១៨នាក់ផ្សេងទៀតនៅក្នុងសង្កាត់ដូចគ្នា នៅក្នុងទីក្រុងកាប៊ុល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នា២០២២