មនុស្ស០៥​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​នៅប្រទេស​នីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ប៉ូលិសក្រុងនិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ០៥នាក់ត្រូវបានសម្លាប់ និង០២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីអ្នកវាយប្រហារមិនស្គាល់អត្ត សញ្ញាណម្នាក់បានវាយប្រហារលើក្បួន​រថយន្ត​ជំនួញ​មួយ​នៅ​រដ្ឋ កូគី ភាគ​កណ្តាល​ប្រទេស
​នីហ្សេរីយ៉ា កាលពី​យប់​ថ្ងៃ​សុក្រ។

លោក វីលៀម អូយេ អាយ៉ា អ្នកនាំពាក្យប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះ​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​ អ្នកបើកបរពីរនាក់ និងប៉ូលិសពីរនាក់យាមក្បួន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសេរ៉ាមិចអាហ្វ្រិកខាងលិចដែលមានមូលដ្ឋាននៅក្នុងរដ្ឋ កូគី។

លោ អាយ៉ា បន្ថែមថា ជនជាតិ​ឥណ្ឌា​ពីរ​នាក់បាន​បាត់​ខ្លួន​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ ចំណែកឯប៉ូលិសបានតាម​ដាន​អ្នក​បាញ់​ប្រហារ​ដែល​រត់​គេច​ខ្លួន និង​ជួយ​សង្គ្រោះ​ជន​បរទេសផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ការបាញ់ប្រហារជាច្រើនត្រូវបានរាយការណ៍ជាញឹកញាប់នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅទូទាំងប្រទេសអាហ្វ្រិក ដែលជាលទ្ធផលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងមានប្រតិបត្តិការសន្តិសុខជាច្រើនផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here