មានការខូចខាតសម្ភារៈ និងអ្នកស្រុកជាច្រើនផ្លាស់ទីលំនៅ ដោយសារតែការឈ្លានពានរបស់កម្លាំងតួកគីនៅទីក្រុងហាសាកា

0

ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ វាយប្រហារកំណត់គោលដៅដោយកាំភ្លើងធំទៅលើភូមិ ចាថាល ភាគខាងលិចនៃតំបន់ អាល់ ដៀរបាស៊ីយ៉ា នៅក្នុងទីក្រុងហាសាកា។

អ្នកយកព័ត៌មាននិយាយថា ការវាយប្រហារដោយកាំភ្លើងធំកើតឡើងកាលពីថ្ងៃចន្ទ នៅតំបន់ ដោន និងបង្កការខូចខាតដល់ផ្ទះ និងសម្ភារៈជាច្រើនរបស់ប្រជាពលរដ្ឋ ចំពេល​មាន​ការ​ភ័យ​ស្លន់​ស្លោ​ក្នុង​ចំណោម​អ្នក​ស្រុកនៅ​ភូមិ ចាថាល។

អ្នកយកព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ប្រជាជននៅក្នុងភូមិមួយចំនួនបានផ្លាស់ទីលំនៅទៅកាន់ភូមិក្បែរៗនោះនៅភាគខាងជើងទីក្រុងហាសាកា។ កម្លាំងដឹកនាំដោយតួកគីបានបាញ់ប្រហារលើនៅលើប៉មទំនាក់ទំនងស៊ីរ៉ីថេល (Syriatel) នៅទីក្រុង អាប៊ុរ៉ាស៊ីន នៅភាគខាងជើងប្រទេស ដែលបណ្តាលឱ្យបាក់រលំផ្នែកខាងលើនៃប៉់មនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here