ប្រទេសអាហ្វហ្កានីស្ថាន៖លោក ម៉ាហ្សូឌីន អាម៉ាឌី ប្រធានមន្ទីរព័ត៌មាន និងវប្បធម៌ខេត្ត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៥នាក់ រាប់បញ្ចូលទាំងបុគ្គលិកសន្តិសុខ២នាក់ រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ដែលវាយប្រហារលើទីក្រុង ហ្វាយហ្សាបាដ ភាគខាងជើងខេត្ត បាដាស្ហាន នៃប្រទេសប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃពុធ។
ហេតុការណ៍ផ្ទុះកើតឡើងនៅម៉ោង ៨ និង០០នាទី ម៉ោងក្នុងតំបន់ កាលពីថ្ងៃពុធ នៅក្នុងសង្កាត់ ប៉ូលិសទី៤ បណ្តាលឱ្យមនុស្ស ៥ននាក់រងរបួស។ មន្ត្រីនិយាយថា ប៉ូលិសបានចាប់ខ្លួនមនុស្សម្នាក់ ដែលគេជឿថា មានជាប់ទាក់ទងជាមួយនឹងឧបទ្វហេតុនោះ។
ហេតុការណ៍នេះជាការបំផ្ទុះលើកដំបូងដែលត្រូវបានគេរាយការណ៍នៅខេត្តដែលមានសន្តិភាព បាដាស្ហាន ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ហើយពុំទាន់មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២