ប្រទេសអាមេនី៖ក្រសួងសង្គ្រោះបន្ទាន់ប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣នាក់ត្រូវបានសម្លាប់ និងច្រើននាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅផ្សារមួយកន្លែង នៅក្នុងទីក្រុងយ៉េរ៉េវ់ាន់ ប្រទេសអាមេនីកាលពីថ្ងៃអាទិត្យ។
អ្នកសង្គ្រោះបានស្វែងរកមនុស្សជាច្រើននាក់ទៀតដែលអាចជាប់នៅក្រោមអគារមជ្ឈមណ្ឌលផ្សារទំនើបសូម៉ាលូ ដែលរងការបំផ្លាចខ្ទេចខ្ទី។ អគារជាច្រើនបានដួលរលំ ឬរងការខូចខាត ហើយអណ្តាតភ្លើងបានបង្កើតជាផ្សែងដ៏ធំមួយ។
ភ្នាក់ងារព័ត៌មានរដ្ឋ អាមិនប្រេស និយាយថា យ៉ាងហោចណាស់មនុស្ស ៥១នាក់ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីមានហេតុការណ៍ផ្ទុះបានកើតឡើង ហើយភ្លើងបានឆាបឆេះនៅអគារមជ្ឈមណ្ឌលផ្សារទំនើបនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២