ប្រទេសប៉ាគីស្ថាន៖ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ភេរវករ ម្នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅខាងជើងស្រុកវ៉ារីស្ថាន ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបការណ៍សម្ងាត់ក្នុងអំឡុងពេលមានការបាញ់គ្នាទៅវិញទៅមករវាងកម្លាំងទាហាន និងក្រុមភេរវករ។
ISPR និយាយថា ភេរករម្នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ប៉ុន្តែព័ត៌មានលម្អិតស្តីពីអ្នកផ្សេងទៀតពុំមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះទេ។ កម្លាំងទាហានថែមទាំងបានរកឃើញអាវុធ និងគ្រាប់រំសេវមួយចំនួនពីភេរវករដែលបានសម្លាប់នោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មានបញ្ជាក់ខ្លឹមសារថា៖“ភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុង សកម្មភាពភេរវករ ប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើននាក់”។
ISPR បន្ថែមឱ្យដឹងទៀតថា ប្រជាជននៅក្នុងតំបន់បានកោតសរសើរចំពោះប្រតិបត្តិការនោះ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីតំបន់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២