កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមភេរវករ អាល់ ស្ហារបាប ១៤នាក់នៅតំបន់កណ្តាល

0

ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលីបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃចន្ទថា កម្លាំងទ័ពជាតិសូម៉ាលី បានសម្លាប់ក្រុមភេរវករ អាល់ ស្ហារបាប ១៤នាក់ នៅក្នុងប្រតិបត្តិការក្បែរស្រុកម៉ាហែស នៅតំបន់កណ្តាលប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ។

លោក ម៉ូហាមិដ ថាស់លីល ប៊ីហ៊ី មេបញ្ជាការកម្លាំងទ័ពជាតិសូម៉ាលីនៃកម្លាំងលើដីដែលបានដឹកនាំប្រតិបត្តិការប្រាប់ភ្នាក់ងារសាព័ត៌មានជាតិសូម៉ាលីថា លោក ម៉ូហាមិដ វ៉េឡេ វ៉ាស៊ូច មេដឹកនាំក្រុមជ្រុលនិយមនៅក្នុងតំបន់ ម៉ាហែស បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់។

លោក ប៊ីហ៊ី និយាយថា កម្លាំងទ័ពជាតិសូម៉ាលីថែមទាំងបានរកឃើញអាវុធ និងគ្រាប់រំសេវមួយចំនួន ក្នុងអំឡុងពេលប្រតិបត្តិការនៅភូមិចំនួន៤នៅក្នុងតំបន់ ម៉ាហែស។

គួរបញ្ជាក់ផងដែរថា កម្លាំងរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ អាល់ ស្ហារបាប នៅតំបន់ភាគខាងត្បូង ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធនៅតែបន្តកាន់កាប់តំបន់ជនបទ ដោយធ្វើការវាយឆ្មក់ និងបង្កប់គ្រាប់មីនជាច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here