គ្រាប់រ៉ូកែតចំនួន២គ្រាប់បាញ់សំដៅលើមូលដ្ឋានទ័ពតួកគី

0

អង្គភាពប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដ បាននិយាយថាគ្រាប់រ៉ូកែតចំនួន២គ្រាប់ដែលបានបាញ់កាលពីថ្ងៃចន្ទនេះគឺសំដៅលើមូលដ្ឋានទ័ពតួកគីដែលស្ថិតនៅក្នុងខេត្តនីនីវេ (Nineveh) ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍បាននិយាយថា គ្រាប់រ៉ូកែតមួយគ្រាប់បានធ្លាក់ចូលទៅក្នុងបរិវេណនៃមូលដ្ឋានទ័ព ហើយគ្រាប់ទីពីរធ្លាក់នៅតំបន់បើកចំហក្បែរភូមិហ្គូដា(Gudaw)។

ការ​វាយ​ប្រហារ​នេះ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស ឬ​ខូច​ខាត​សម្ភារៈ​អ្វី​ឡើយ។ មិនទាន់មានក្រុម ឬអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនាថ្ងៃនេះ ដែលបានបាញ់ចេញពីតំបន់មួយក្នុងសង្កាត់កុកចាលី (Gogjali) ទីក្រុងម៉ូស៊ុល (Mosul) នោះទេ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here