ការវាយប្រហារតាមអាកាសសម្លាប់ភេរវករ អាល់ ស្ហារបាប ១៣នាក់នៅប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធ មានខ្លឹមសារថា ទាហានសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ១៣នាក់ កាលពីថ្ងៃអាទិត្យ ក្នុងការវាយប្រហារតាមអាកាសនៅក្នុងស្រុក ធីដាន នៅតំបន់កណ្តាលប្រទេសសូម៉ាលី។

កម្លាំងទ័ពជាតិសូម៉ាលីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាស ធ្វើឡើងដោយក្រុមបញ្ជាការអាមេរិកអាហ្រ្វិក (Africom) កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនោះកំណត់គោលដៅលើក្រុមភេរវករ ដែលធ្លាប់វាយប្រហារទៅលើកម្លាំងទ័ពជាតិនៅក្នុងតំបន់ដាច់ស្រយ៉ាលក្បែរស្រុក ធីដាន។

គួរបញ្ជាក់ផងដែរថា កម្លាំងទ័ពជាតិសូម៉ាលី និងក្រុមបញ្ជាការអាមេរិកអាហ្រ្វិក ប្តេជ្ញា​បន្ត​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ដើម្បី​ការពារមិនឱ្យមានជន​ស៊ីវិល​ស្លូតត្រង់ស្លាប់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here