ប្រទេសស៊ីរី៖សម្រាប់រយៈពេល១៥ថ្ងៃជាប់ៗគ្នា ទឹកមិនត្រូវបានបូមទៅកាន់ទីក្រុងហាសាកានោះទេ ដោយសារតែកម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេ បន្តវាយប្រហារលើស្ថានីយ៍ទឹក អាឡុក នៅក្នុងតំបន់ រ៉ាស់ អាល់ អាន នៅក្នុងទីក្រុងហាសាកា ដោយបានបង្កើនទុក្ខលំបាកដល់ប្រជាជនដែលកំពុងត្រូវការទឹកស្អាត។
លោក មូហាម៉ាដ អាល់ យូក្លា ប្រធានទូរទៅនៃស្ថានីយ៍ផលិតទឹកស្អាតនៅក្នុងទីក្រុងហាសាកា ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ក្រុមភេរវករដែលស្ថិតនៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ កម្លាំងតួកគី នៅក្នុងតំបន់ រ៉ាស់ អាល់ អាន នៅតែបន្តវាយប្រហារលើស្ថានីយ៍ និងបណ្តាញផ្គត់ផ្គង់ថាមពល ដោយការលួចអគ្គិសនីចេញពីប្រភពស្ថានីយថាមពល អាល់ ដាបេស៊ីយ៉ា ឆ្ពោះទៅកាន់ស្ថានីយ៍ អាឡុក ជាបន្ត អមដោយការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ដែលជាលទ្ធផលនៃការផ្ទុកលើសកម្រិត”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២