ទ័ពសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ១៧ នាក់នៅតំបន់កណ្តាល

0

ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងរបស់ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ១៧នាក់ ក្នុងប្រតិបត្តិការដែលកំពុងដំណើរការនៅកណ្តាលប្រទេសសូម៉ាលី។

បុស្តិ៍វិទ្យុរបស់កម្លាំងទ័ព​ជាតិ​សូម៉ាលីបានរាយការណ៍ថា កម្លាំងទ័ពដែល​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ជ្រុលនិយមក៏បានរំដោះតំបន់ អេល ហាឡេឡាយ តំបន់ ឃ្វាសាឡាយ តំបន់ ណឺរហ្វាន់ណាក់ និងតំបន់ ប័រ ហ្កាបប៉ូ ក្នុងស្រុក ហាលហ្កាន នៅភាគកណ្តាលនៃតំបន់ ហ៊ីរ៉ាន ប្រទេសសូម៉ាលី បន្ទាប់ពីធ្វើប្រតិបត្តិការបានរយៈពេលពីរថ្ងៃ។

កម្លាំងទ័ពជាតិសូម៉ាលីដែលបានបង្កើនប្រតិបត្តិការសន្តិសុខនៅទូទាំងប្រទេសចាប់តាំងពីដើមឆ្នាំនេះបានប្តេជ្ញាបន្តការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរហូតដល់ក្រុមសកម្មប្រយុទ្ធទាំងនោះត្រូវបានបង្ក្រាប។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ជនបទភាគខាងត្បូង និងតំបន់កណ្តាលប្រទេសសូម៉ាលី បន្ត​ការ​វាយ​ប្រហារ​កម្រិត​ខ្ពស់​នៅ​ទូទាំង​ប្រទេស​សូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here