រដ្ឋមន្ត្រីនិយាយថា មនុស្ស ២១នាក់ស្លាប់ ក្នុងការវាយប្រហារនៅសណ្ឋាគារ

0

ប្រទេសសូម៉ាលី៖រដ្ឋាភិបាលសូម៉ាលីបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្ស ២១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មលើសណ្ឋាគារដ៏ល្បីល្បាញមួយកន្លែងនៅក្នុងទីក្រុងម៉ូហ្កាឌីស្យូ ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ។

លោក អាលី ហាជី អាដាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិយាយថា មនុស្ស ១៥នាក់រងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអ្នកវាយប្រហារបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃ និងបំផ្ទុះផ្លូវនៅក្នុងនៅខាងក្នុងសណ្ឋាគារ ហាយយាត់(Hayat) ដ៏ពេញនិយម និងបានចូលរួមជាមួយកម្លាំងសន្តិសុខនៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ដែលមានរយៈពេល ៣០ម៉ោង។

លោក ហាជី ប្រាប់ទូរទស្សន៍ជាតិសូម៉ាលីថា៖ “មនុស្ស ២១នាក់ត្រូវបានសម្លាប់ និង ១១៧នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មដ៏សាហាវទៅលើសណ្ឋាគារ ហាយយាត់ នៅក្នុងទីក្រុងម៉ូហ្កាឌីស្យូ។”

ពីដំបូង លោក អាប់ឌី ហាសាន ម៉ូហាមេដ​​ ដែលជាស្នងការប៉ូលិស បានប្រាប់អ្នកកាសែតថា កម្លាំងសន្តិសុខបានបញ្ចប់ការឡោមព័ទ្ធក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប នៅសណ្ឋាគារហាយយាត់ ក្នុងទីក្រុង ម៉ូហ្កាឌីស្យូ កាលពីព្រឹកថ្ងៃអាទិត្យ។

លោក ម៉ូហាមេដ បាននិយាយថា កម្លាំងសន្តិសុខជំនាញបានផ្តោតទាំងស្រុងលើការជួយសង្គ្រោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ដោយបានបញ្ជាក់ថា មនុស្ស ១០៦នាក់ រាប់បញ្ចូលទាំងស្រ្តី និងកុមារ ត្រូវបានសង្គ្រោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here