កម្លាំងសន្តិសុខផ្ទៃក្នុងស្លាប់ក្នុងហេតុការណ៍ផ្ទុះ នៅក្នុងទីក្រុងដារ៉ា​

0

ប្រទេសស៊ីរី៖សមាជិកកម្លាំងសន្តិសុខផ្ទៃក្នុងម្នាក់ស្លាប់ នៅពេលគ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើង នៅក្នុងរថយន្តតាក់ស៊ី នៅក្បែររង្វង់មូល អាល់ ស៊ីណា នៅកណ្តាលទីក្រុងដារ៉ា។

ប្រភពនៅបញ្ជាការដ្ឋាននគរបាលទីក្រុងដារ៉ាបានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិថា គ្រឿងផ្ទុះដ៏ស្អិតមួយបង្កប់ដោយជនមិនស្គាល់មុខនៅក្នុងរថយន្តសាធារណៈ ដែលហៅថា រថយន្តតាក់ស៊ី បានផ្ទុះឡើងនៅម៉ោង ១០ព្រឹកព្រឹក ខណៈដែលរថយន្តនោះបានធ្វើដំណើរឆ្លងកាត់ រង្វង់មូល អាល់ ស៊ីណា នៅមុខសាលាបថមសិក្សាឯកជនមួយ ដែលស្ថានភាពចរាចរណ៍កំពុងតែមមាញឹក។

យោងតាមប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា សមាជិកកម្លាំងសន្តិសុខផ្ទៃក្នុង ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ផ្ទុះ​ ដែលបណ្តាលឱ្យឆេះរថយន្តនោះទាំងស្រុង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here