អង្គភាពស៊ើបការណ៍សម្ងាត់ជាតិទួរគី (MIT) បានអះអាងកាលពីថ្ងៃអាទិត្យនេះថា ខ្លួនបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សពលករឃឺដ (PKK) នៅភាគឦសាននៃប្រទេសស៊ីរី។
ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (Anadolu) បាននិយាយថាលោកមីហ៊ីឌីឌីន ហ្គូឡូ (Mihyeddin Gulo) ជាអ្នកគ្រប់គ្រងម្នាក់នៃសាលាបណ្តុះបណ្តាលរបស់គណបក្សពលករឃឺដ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការដែលធ្វើឡើងដោយអង្គភាពស៊ើបការណ៍សម្ងាត់ជាតិទួរគីកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ នៅទីក្រុងកាមីសលី (Qamishli) ប្រទេសស៊ីរី។
សមាជិកគណបក្សពលករឃឺដរូបនេះ ត្រូវបានគេរាយការណ៍ថាជាអ្នកទទួលបន្ទុកបណ្តុះបណ្តាលសមាជិកគណបក្សពលករឃឺដ ក៏ដូចជាអង្គភាពការពារប្រជាជនដែលមានទំនាក់ទំនងជាមួយ គណបក្សពលករឃឺដលើការប្រើប្រាស់អាវុធ និងបង្កើតគ្រាប់បែក។
គួរបញ្ជាក់ថាហ្គូឡូក៏បានដើរតួយ៉ាងសកម្មក្នុងការរៀបចំផែនការប្រតិបត្តិការជាច្រើនប្រឆាំងនឹងកងកម្លាំងសន្តិសុខទួរគី និងការប្រយុទ្ធរបស់គណបក្សពលករឃឺដ ប្រឆាំងនឹងកងទ័ពជាតិស៊ីរី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២