កម្លាំងទ័ពនៅប៉ុស្តិ៍ត្រួតពិនិត្យបណ្តេញក្បួនរថយន្តកាន់កាប់ដោយកម្លាំងសហរដ្ឋអាមេរិកចេញពីភូមិមួយនៅតំបន់ ខ្វាម៉ីសលី

0

ប្រទេសស៊ីរី៖កាលពីថ្ងៃចន្ទ កម្លាំងទ័ពនៅប៉ុស្តិ៍ត្រួតពិនិត្យបានស្ទាក់ចាប់ក្បួនរថយន្តដែលកាន់កាប់ដោយសហរដ្ឋអាមេរិកនៅតំបន់ជនបទ ខ្វាម៉ីសលី និងបានបណ្តេញក្បួននោះចេញពីតំបន់។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា ក្បួន​រថយន្ត​ដែល​មាន​រថពាសដែក​យោធា​ចំនួន​ ៦​គ្រឿង​របស់​កម្លាំង​កាន់កាប់​ដោយ​អាមេរិក អមដោយរថយន្តរបស់កងជីវពល ឃ្យូឌីឌី (QDD) បានព្យាយាមបើកបរចូលភូមិ អាល់ សាលីហ៊ីយ៉ា នៅតំបន់ជនបទ ខ្វាម៉ីសលី។

ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពស៊ីរីបានស្ទាក់ចាប់ និងបណ្តេញក្បួនរថយន្តចេញពីតំបន់។ យ៉ាងណាមិញ ឧទ្ធម្ភាគចក្រ​​របស់សហរដ្ឋ​អាមេរិកជាច្រើនគ្រឿង​បាន​ហោះហើរ​ជុំវិញ
​តំបន់នោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here