ប្រទេសអាហ្វហ្គានីស្ថាន៖ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់និយាយកាលពីថ្ងៃពុធថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានចាប់ខ្លួនមនុស្ស ៤នាក់លើករណីចូលរួមក្នុងសកម្មភាពភេរវករនៅភាគខាងកើតខេត្តវ៉ាដាក។
លោក ខ្វារី អាប់ដូល សាប័រ ហាម៉ាដ មន្ត្រីប្រឆាំងភេរវកម្មខេត្ត ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ “ដោយផ្អែកលើព័ត៌មានជំនួយបន្ថែម កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស្រាវជ្រាវនៅក្នុងទីក្រុង ម៉ាយដាន ស្ហារ កាលពីថ្ងៃអង្គារ ដោយបានចាប់ខ្លួនមនុស្ស ៤នាក់ ពីបទមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវករ”។
បើយោងតាមប្រភពព័ត៌មានផ្លូវការមួយបានបញ្ជាក់ឱ្យដឹងថា កម្លាំងសន្តិសុខថែមទាំងបានរកឃើញកាំភ្លើងវែង AK-47 ឧបករណ៍បាញ់គ្រាប់រ៉ូកែត និងគ្រាប់រំសេវមួយចំនួន ដែលជាកម្មសិទ្ធរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២