ជនចំណាកស្រុកអេត្យូពី ៧នាក់ រងរបួសក្នុងហេតុការណ៍ផ្ទុះមីននៅប្រទេសយេម៉ែន

0

ប្រទេសយេម៉ែន៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប្រាប់ឱ្យដឹងថា ជនចំណាកស្រុកអេត្យូពីរងរបួសពីហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់នៅខេត្ត អាល់ ចរ ភាគខាងជើងនៃប្រទេសយេម៉ែន។

គ្រោះថ្នាក់​នោះបាន​កើតឡើង​នៅព្រឹក​ព្រលឹម​ នៅពេលដែលពួកគេកំពុងតែដើរនៅក្នុងតំបន់អាល់ ឡាប៊ីណិត ភាគខាងកើតនៃទីក្រុង អាល់ ហាហ្សឹម ដែលជាទីក្រុងជាយដែនកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូទី។

គួររំលឹកផងដែរថា ជនចំណាកស្រុកទាំងនោះ ជារឿយៗតែងតែឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈខេត្ត អាល់ ចរ។ បើ​យោងតាម​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍បានឱ្យដឹងថា ប្រទេសយេម៉ែននៅតែជាប្រទេសសម្រាប់ការឆ្លងកាត់របស់ជនចំណាកស្រុករាប់ពាន់នាក់ដែលតែងតែធ្វើដំណើររវាងតំបន់ ហន នៃទ្វីបអាហ្រ្វិក និងប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាមានសង្គ្រាមស៊ីវិលជាច្រើនឆ្នាំនៅក្នុងប្រទេសនោះក៏ដោយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here