សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់បានសម្លាប់ និងរងរបួសនៅជិតស្រុកម៉ាក់មួរ

0

អ្នកនាំពាក្យម្នាក់បាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានសម្លាប់ និងធ្វើឱ្យ រងរបួសសមាជិករដ្ឋអ៊ីស្លាម ៣នាក់ស្ថិតនៅជិតតំបន់ជម្លោះរបស់ជនជាតិឃឺដនៃស្រុកម៉ាក់មួរ (Makhmour)។

លោកយាយ រ៉ាសូល (Yehia Rasool) អ្នកនាំពាក្យអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ បានសរសេរនៅលើបណ្តាញសង្គម Twitter ថាកងកម្លាំងអ៊ីរ៉ាក់បានវាយឆ្មក់លើក្រុមជីហាដដែលស្ថិតនៅជិតស្រុកម៉ាក់មួរ ខេត្តនីនីវេ (Nineveh)។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា កងកម្លាំងអ៊ីរ៉ាក់បានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ និងធ្វើឱ្យរបួស២នាក់។

គួរបញ្ជាក់ផងដែរថា យន្តហោះចម្បាំងរបស់អ៊ីរ៉ាក់នៅព្រឹកព្រលឹមនេះក៏បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងលិចខេត្តអាន់បា(Anbar)។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមអាកាសបានបំផ្លាញកន្លែងលាក់ខ្លួនយ៉ាងហោចណាស់៥កន្លែងស្ថិតនៅភាគខាងត្បូងទីក្រុងរ៉ាត់បា (Rutbah) ជិតព្រំដែនស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយវាមិនច្បាស់ថាតើមានក្រុមជីហាដប៉ុន្មាននាក់ស្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសនេះ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here