ប្រទេសស៊ីរី៖ជនស៊ីវិល ០២នាក់ត្រូវបានសម្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍វាយប្រហារដោយកម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលនៃអង្គភាពភេរវកម្មរបស់ពួកគេ ទៅលើតំបន់តាំងលំនៅ នៅក្នុងទីក្រុងអាឡិបប៉ូ និងទីក្រុងហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានសាណាថា៖ “ទាហានស៊ីឈ្នួលនៃអង្គភាពភេរវកម្មដែលគាំទ្រកម្លាំងតួកគីបានទម្លាក់គ្រាប់បែកកាលពីថ្ងៃពុធជាមួយនឹងគ្រាប់ផ្លោងជាច្រើនគ្រាប់នៅទីក្រុង ថែល រីហ្វាត ដែលបាញ់ចេញពីតំបន់ដែលមានវត្តមាននៃកម្លាំងរបស់ពួកគេនៅក្នុងទីក្រុងអាឡិបប៉ូ ដោយបានសម្លាប់ជនស៊ីវិល ០១នាក់ និងបង្ករបួសច្រើនជាង ១០នាក់”។
យ៉ាងណាមិញ កម្លាំងស្ថិតក្រោមការគ្របគ្រង និងក្រុមភេរវករនៅតំបន់ជនបទភាគពាយ័ព្យនៃទីក្រុង បានវាយប្រហារកំណត់គោលដៅទៅលើភូមិ ថា អាល់ ឡាបាន ជាប់នឹងស្រុក ថែលថាម័រ បណ្តាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិសាធារណៈជាច្រើន ដោយពុំមានអ្នកស្លាប់ត្រូវបានរាយការណ៍នោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃ២៤ ខែសីហា ឆ្នាំ២០២២