ប្រទេសតួកគីបានឃុំខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១៣នាក់

0

ប្រទេសតួកគី៖ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា យ៉ាងហោចណាស់ជនសង្ស័យជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបរទេស ១៣នាក់ ត្រូវបានឃុំខ្លួនក្នុងហេតុការណ៍វាយឆ្មក់របស់ប៉ូលិសនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងរបាយការណ៍មានបន្ថែមខ្លឹមសារថា ប៉ូលិសទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងនឹងជនសង្ស័យជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបរទេស ១៥នាក់ ដោយអ្នក​ខ្លះ​ត្រូវ​បាន​គេ​ចោទ​ថា មានទំនាក់ទំនងជាមួយ​សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅ​ក្នុង​តំបន់​ជម្លោះ។

ជនសង្ស័យ ១៣នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រត្តិបត្តិការ ខណៈដែលប៉ូលិសបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ២នាក់ផ្សេងទៀត។ រដ្ឋាភិបាលតួកគីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៥ ដោយបានស្តីបន្ទោសអង្គការនោះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ២០១៥។

តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកគីជាមួយប្រទេសស៊ីរី បានក្លាយជាតំបន់ឆ្លងកាត់សម្រាប់ប្រជាជនស៊ីរី និងក្រុមសកម្មប្រយុទ្ធបរទេស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១១។

គួរបញ្ជាក់ផងដែរថា ប្រទេសតួកគីបានធ្វើប្រតិបត្តិការឆ្លងព្រំដែនលើកដំបូងនៅភាគខាងជើងប្រទេសស៊ីរី ដោយបានហៅប្រតិបត្តិការនោះថា អឺប្រាតស្ហែលនៅឆ្នាំ២០១៦ ដើម្បីកម្ចាត់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅជុំវិញតំបន់ ហ្សារ៉ាប្លុស និងអាហ្សាស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែ០៨ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here