ប្រទេសចិន៖អ្នកនាំពាក្យយោធាចិននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងប៉ូលិសប្រដាប់អាវុធចិន (PAP) នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអន្តរជាតិស្តីពីការប្រឆាំងភេរវកម្ម ដែលហៅថា ហ្គ្រេត វល ២០២២(Great Wall-2022) នៅក្នុងទីក្រុងប៉េកាំង ចាប់តាំងពីថ្ងៃទី៣០ ដល់ថ្ងៃ
ទី៣១។
លោក តាន់ ខេហ្វៃ អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់សន្និសីទកាសែតថា វេទិកានោះនឹងត្រូវបានធ្វើឡើងទាំងអនឡាញសម្រាប់បុគ្គលិកក្រៅប្រទេស និងដោយផ្ទាល់ ជាមួយបុគ្គលិក និងមន្ត្រីយោធាចិន (ឬតំណាងកម្លាំងប៉ូលិសយោធា) នៅក្នុងប្រទេសចិន។
លោក តាន់ និយាយថា តំណាងកងរាជអាវុធហត្ថប្រមាណជា ១១០នាក់ មកពី ៣០ប្រទេស រាប់បញ្ចូលទាំងប្រទេសរុស្ស៉ី ប្រទេសប៉ាគីស្ថាន ប្រទេសប្រេស៊ីល និងប្រទេសអ៊ីតាលី ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការនោះ។
លោកបន្ថែមថា៖ “វេទិកានោះនឹងចូលរួមបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងកម្លាំងប៉ូលិសប្រដាប់អាវុធចិន និងសមភាគីបរទេសរបស់ខ្លួន៕”
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២