មនុស្ស ៦នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅបាកម្សាន្តមួយក្នុងទីក្រុងឡូស អេនជេឡេស

0

សហរដ្ឋអាមេរិក៖ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថា កាលពីព្រឹកថ្ងៃសៅរ៍មនុស្ស ៦នាក់រងរបួស បន្ទាប់ពីបុរសម្នាក់បានបាញ់ប្រហារនៅក្នុងបាកម្សាន្តមួយកន្លែងនៅទីក្រុង ឡូស អេនជេឡេស សហរដ្ឋអាមេរិក។

ទូរទស្សន៍ ឃេធីអិលអេ ក្នុងស្រុកបានចុះផ្សាយថា ហេតុការណ៍បាញ់ប្រហារកើតឡើងនៅម៉ោងប្រមាណជា ១២ និង៤៥នាទី ម៉ោងក្នុងតំបន់នៅឯ ហូលីដេរបា ដែលមានទីតាំងស្ថិតនៅមហាវិថីវីតថៀរ ២៤៧១។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលិសថា ការប៉ះទង្គិចគ្នាបានកើតឡើងរវាងមនុស្សមួយចំនួន បន្ទាប់មកបុរសម្នាក់បានដកកាំភ្លើង និងបាញ់ទៅលើហ្វូងមនុស្ស។ បុរស៤នាក់ និងស្រ្តី ២នាក់ រងរបួស ដោយជនរងគ្រោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជនសង្ស័យ មានអាយុប្រមាណជា ២៥ឆ្នាំ ត្រូវបាននាំទៅឃុំខ្លួន។

យ៉ាងណាមិញ ហេតុការណ៍​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ប៉ូលិស​នៅឡើយ​៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here