ក្នុងរយៈពេល៤០ថ្ងៃ ឆ្មាំព្រំដែនអ៊ីរ៉ង់សម្លាប់កម្មករសែងអ៊ីវ៉ាន់ជនជាតិឃឺដចំនួន៧នាក់

0

កាលពីថ្ងៃពុធនេះក្រុមសិទ្ធិមនុស្សបានរាយការណ៍ថា ឆ្មាំព្រំដែនអ៊ីរ៉ង់បានសម្លាប់កម្មករសែងអ៊ីវ៉ាន់ជនជាតិឃឺដចំនួន៧នាក់ក្នុងរយៈពេល៤០ថ្ងៃកន្លងមកនេះ។

អង្គការហេងហ្កាវ (Hengaw) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងព្រំដែនអ៊ីរ៉ង់កាលពីថ្ងៃពុធនេះ បានបើកការបាញ់ប្រហារទៅលើយុវជនឃឺដដែលជាកម្មករសែងអ៊ីវ៉ាន់ស្ថិតនៅក្នុងខេត្តបាណេ (Baneh) បណ្តាលឱ្យគាត់ស្លាប់ភ្លាមៗ។ អង្គការហេងហ្កាវបានប្រាប់ថាជនរងគ្រោះមានឈ្មោះសាលី រ៉ាស៊ីដសាដេ (Salih Rashidzadeh) អាយុ២៣ឆ្នាំមកពីភូមិកាឡា រ៉ាស (Qalla Rash) ក្រុងសាដាស (Sardasht)។

យោងតាមក្រុមអ្នកឃ្លាំមើល កងកម្លាំងអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើក្រុមកម្មករសែងអ៊ីវ៉ាន់ដោយគ្មានការព្រមាន។

អង្គការហេងហ្កាវក៏បានប្រាប់ឱ្យដឹងទៀតថាបងប្រុសរបស់រ៉ាស៊ីដសាដេ ដែលធ្វើការជាកម្មករសែងអ៊ីវ៉ាន់ផងដែរនោះ ក៏ត្រូវបានសម្លាប់ដោយឆ្មាំព្រំដែនអ៊ីរ៉ង់នៅក្រុងសាដាស កាលពី២ឆ្នាំមុនផងដែរ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here