អាវុធមួយចំនួនដែលបន្សល់ទុកដោយក្រុមភេរវករត្រូវបានរឹបអូសនៅក្នុងទីក្រុងដារ៉ា

0

ប្រទេសស៊ីរី៖អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូស អាវុធ និងគ្រាប់រំសេវមួយចំនួន ដែលបន្សល់ទុកដោយអង្គភាពក្រុមភេរវករដែស្ហ (ISIS) នៅក្នុងទីក្រុងដារ៉ា តាមរយៈប្រតិបត្តិការដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុន។

ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលប្រតិបត្តិការសុន្តិសុខជាក់លាក់ដែលបានកំណត់គោលដៅលើទីតាំងក្រុមភេរវកររដែស្ហ (ISIS) នៅតំបន់ជនបទភាគខាងលិចនៃទីក្រុងដារ៉ាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកថាក្រុមភេរវករលោក អាប៊ុ សាឡេម អាល់ អ៊ីរ៉ាក់ លោកអាប៊ុ អូម៉ា ចាប៉ាប៊ី និងលោក ម៉ូហាម៉ាដ សាយេល ត្រូវបានកម្ចាត់។ សមាជិកក្រុមភេរវករមួយចំនួនទៀតត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការនោះ បន្ថែមពីលើការរឹបអូសអាវុធ និងគ្រាប់រំសេវ។

ប្រភពបន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ក្រុមភេរវករដែលត្រូវបានចាប់ខ្លួន និងអាវុធមួយចំនួនដែលត្រូវបានរឹបអូសបានទាំងនោះ រួមទាំងអាវុធអាភីជី (RPGs) របស់ពួកគេ កាំភ្លើងផ្លោង អាវុធ និងគ្រាប់រំសេវមួយចំនួន ​ត្រូវ​បាន​គេ​ចែកចាយ​នៅ​តាមទីតាំង​លាក់​ខ្លួន​ជា​ច្រើន​នៅ​តំបន់​ភាគ​ខាង​លិចខេត្តដារ៉ា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here