ប្រទេសស៊ីរី៖ទូរទស្សន៍រដ្ឋស៊ីរីបានចុះផ្សាយថា កាំជ្រួចមីស៊ីលរបស់អ៊ីស្រាអែលបានវាយប្រហារលើទីតាំងយោធាក្នុងរដ្ឋធានីដាម៉ាស់កាលពីល្ងាចថ្ងៃពុធ ស្របពេលមានការវាយប្រហារមួយទៀតនៅភាគខាងជើងនៃទីក្រុងអាឡិបប៉ូ។
ប្រព័ន្ធការពារដែនអាកាសស៊ីរីធ្វើប្រតិបត្តិការដោយសារតែការវាយប្រហារនោះ។ យ៉ាងណាមិញ គេមិនទាន់ស្គាល់គោលដៅ និងការខូចខាតពិតប្រាកដនៅឡើយ។ យោធាស៊ីរីធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានធ្លាក់ចំព្រលានយន្តហោះនៅក្នុងទីក្រុងអាឡិបប៉ូ បណ្តាលឱ្យខូចខាតសម្ភារៈជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២