កាលពីថ្ងៃព្រហស្បតិ៍នេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើការវាយឆ្មក់ និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់ស្ថិតនៅក្នុងខេត្តមានជម្លោះកឺកុក (Kirkuk)។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បាននិយាយថា ក្រុមនេះកំពុងរៀបចំផែនការវាយប្រហារភេរវកម្មដោយកំណត់គោលដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅកន្លែងផ្សេងៗនៃខេត្តនេះ។
ទន្ទឹមនឹងនេះ កងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀតដែលជាប់សង្ស័យថាមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយម និងបានរៀបចំផែនការវាយប្រហារភេរវកម្ម។
គួរបញ្ជាក់ថា ខេត្តកឺកុកនៅតែជាខេត្តមួយក្នុងចំណោមខេត្តនានាដែលប្រឈមមុខបំផុតដោយពួកសេសសល់រដ្ឋអ៊ីស្លាម ទោះបីជាក្រុមនេះត្រូវបានកម្ចាត់ចេញពីទឹកដីតាំងពីឆ្នាំ២០១៧មកក៏ដោយ។
រដ្ឋធានីអឺប៊ីល (Erbil) និងបាដាដបានធ្វើការអស់ជាច្រើនខែដើម្បីបង្កើតកងពលតូចរួមគ្នាដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅក្នុងទឹកដីឃឺដដែលមានជម្លោះនៅក្នុងខេត្តកឺកុក ខេត្តឌីយ៉ាឡា ខេត្តសាឡាហាឌីន និងខេត្តនីនីវេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២