ប្រទេសស៊ីរី៖ក្មេង០៣នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន ដែលបន្សល់ទុកដោយក្រុមភេរវករនៅក្នុងខេត្តហូម។
អ្នកយកព័ត៌មានបានប្រាប់ឱ្យដឹងថា គ្រាប់មីនបង្កប់បានផ្ទុះឡើងនៅក្នុងដីកសិដ្ឋាន នៅភូមិអាល់ ដាប៉ា នៅតំបន់ អាល់ ខ្វ័រសេ ដោយបានសម្លាប់ក្មេង ៣នាក់។
គួររំលឹកផងដែរថា ក្រុមភេរវករបានដាំគ្រាប់មីន អាយអ៊ីឌី នៅក្នុងភូមិ និងទីក្រុងជាច្រើនបណ្តាលឱ្យមានជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ស្លាប់ និងរបួស ក៏ដូចជាការខូចខាតសម្ភារៈទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២