ហេតុការណ៍ផ្ទុះសម្លាប់ក្មេង ៣នាក់ និងបង្ករបួសដល់មនុស្ស ៣នាក់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖លោក អាម៉ាដ ជេន អ្នកនាំពាក្យប៉ូលិសខេត្ត បាននិយាយថា ក្មេង ៣នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសនៅពេលដែល គ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើងនៅស្រុក ណាដ អាលី នៅខេត្ត ហេលមិន ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃសៅរ៍។

ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងតំបន់ហ៊ីវ៉ាដ បាហ្សារ កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់ក្មេង ៣នាក់ និងបង្ករបួសដល់មនុស្ស ៣នាក់ផ្សេងទៀត។ ជនរងគ្រោះទាំងអស់គឺជាសិស្សនៅសាលាសាសនា។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ ហេតុការណ៍ផ្ទុះសម្លាប់មនុស្ស ១៨នាក់ ដោយរាប់បញ្ចូលទាំងបព្វជិតល្បីល្បាញម្នាក់ និងអ្នករងរបួស២៣នាក់ផ្សេងទៀតនៅភាគខាងលិចខេត្ត ហេររ៉ាត នៃប្រទេសអាហ្វហ្គានីស្ថានដែលរងការហែកហួរពីសង្រ្គាម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here