ហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃសម្លាប់បុគ្គលិកទូតរុស្ស៊ី ២នាក់ នៅក្នុងទីក្រុងកាប៊ុល

0

ប្រទេសរុស្ស៊ី៖មន្ត្រីក្រសួង​ការ​បរទេស​រុស្ស៊ីនិយាយថា បុគ្គលិក​នៃ​ស្ថានទូត​រុស្ស៊ី២នាក់​នៅ​ទីក្រុង​កាប៊ុលនៃប្រទេស​អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់នៅពេលដែលក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅក្បែរតំបន់បេសកកម្មការទូតកាលពីថ្ងៃច័ន្ទ។

មន្ត្រីក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រមាណជា ១០និង ៥០នាទី ម៉ោងក្នុងតំបន់ នៅជិតច្រកចូលផ្នែកកុងស៊ុលនៃស្ថានទូតរុស្ស៊ី។

មានជនរងគ្រោះជាច្រើននាក់ស្ថិតនៅក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថានផងដែរ ហើយស្ថានទូតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសេវាសន្តិសុខអាហ្វហ្គានីស្ថាន ដែលកំពុងធ្វើការស៊ើបអង្កេត។ លោក ដឹមីតទ្រី ផាសកូវ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា នេះគឺជាសកម្មភាពភេរវកម្ម ដែលពិតជាមិនអាចទទួលយកបាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព៍ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here