កម្លាំងគ្រប់គ្រងដោយតួកគីវាយប្រហារដោយបាញ់កាំភ្លើងធំទៅលើខេត្តថាល ថាម័រ និងអាប៊ុ រ៉ាស៊ីន

0

ប្រទេសស៊ីរី៖កម្លាំងគ្រប់គ្រងដោយតួកគីវាយប្រហារដោយបាញ់កាំភ្លើងធំទៅលើខេត្តថាល ថាម័រ និងអាប៊ុ រ៉ាស៊ីន ក្នុងទីក្រុងហាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារព័ត៌មានថា កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលបានវាយប្រហារដោយបាញ់កាំភ្លើងធំទៅលើភូមិ កុហ្សាលីយ៉េ នៅក្នុងខេត្ត ថាល ថាម័រ រួមទាំងវាយប្រហារទៅលើភូមិមួយចំនួននៅក្នុងទីក្រុង អាប៊ុ រ៉ាសេន ភាគពាយ័ព្យនៃខេត្ត។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា មានតែរបាយការណ៍បញ្ជាក់ពីការខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​ Sana ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here