មនុស្ស ៥នាក់រងរបួសក្នុងហេតុការផ្ទុះគ្រឿងផ្ទុះកែច្នៃនៅភាគខាងលិចទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្កានីស្ថាន៖លោក ខា លីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិស បាននិយាយថាមនុស្ស ៥នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកចំនួន ២លើកនៅក្នុងតំបន់ ដាស់ អ៊ី បាជី ភាគខាងលិចទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃសៅរ៍។

លោក ហ្សាដ្រាន ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “គ្រឿងផ្ទុះកែច្នៃដែលបង្ក​ប់នៅក្នុងកង់ចំនួន២ បានផ្ទុះឡើងនៅក្នុងតំបន់ ដាស់ អ៊ី បាជី កាលពីល្ងាច បណ្តាលឱ្យមនុស្ស ៥នាក់រងរបួស។ ” មន្ត្រីនិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។

យ៉ាងណាមិញ លោក អាប់ដុល ណាហ្វី ថាគ័រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានផុសលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា មនុស្សមួយចំនួនរងរបួសស្រាលនៅក្នុងហេតុការណ៍
ផ្ទុះទាំងពីរលើកនោះ។

ពុំទាន់មានក្រុម ឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

គួររំលឹកផងដែរថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន មានហេតុការណ៍ផ្ទុះ​ដ៏​សាហាវ​មួយកើតឡើង នៅ​ភាគខាងលិច​ទីក្រុង ហ៊ីរ៉ាត ដោយបានសម្លាប់មនុស្ស ១៨នាក់ និងបព្វជិតដ៏ល្បីល្បាញម្នាក់ រួមទាំងបណ្តាលឱ្យមនុស្ស ២៣នាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវករដែស្ហ (ISIS) ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here