ក្មេង ៣នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកបង្កប់ក្នុងម៉ូតូនៅក្នុងជំរំធ្វេណា

0

ប្រទេសស៊ីរី៖ក្មេង ៣នាក់ត្រូវបានសម្លាប់ និងអ្នកផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកបង្កប់ក្នុងម៉ូតូនៅជំរំ ធ្វេណា ដែលគ្រប់គ្រងដោយកម្លាំងសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីកងជីវពល QSD ភាគខាងលិចនៃទីក្រុងកាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា៖ “ហេតុការណ៍ផ្ទុះបានកើតឡើងនៅភាគខាងលិចនៃជំរំក្បែរទីប្រជុំជន ធ្វេណា ក្នុងទីក្រុងហាសាកា ភាគខាងលិខនៃប្រទេស នៅពេលដែលម៉ូតូបង្កប់គ្រាប់បែកដែលចតនៅក្បែរតង់របស់ជនភៀសខ្លួនបានផ្ទុះឡើង ដោយបានសម្លាប់ក្មេង ៣នាក់ និងបណ្តាលអ្នកតាំងលំនៅមួយចំនួនរងរបួស”។

ជំរំ ធ្វេណា បង្កើតឡើងដោយកងជីវពល QSD នៅឆ្នាំ២០១៩ រាប់បញ្ចូលទាំងក្រុមគ្រួសារផ្លាស់ទីលំនៅមកពីទីក្រុង រ៉ាស់ អាល់ អាន ដែលជាទីក្រុងស្ថិតនៅក្រោមការកាន់កាប់របស់កម្លាំងគ្រប់គ្រងដោយតួកគី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here