កាលពីថ្ងៃអាទិត្យនេះ កងកម្លាំងតួកគីនៅភាគឦសាននៃប្រទេសស៊ីរីបានទម្លាក់គ្រាប់បែកលើភូមិចំនួនពីររបស់ជនជាតិឃឺដ ស្ថិតនៅក្នុងតំបន់ដែលកាន់កាប់ដោយកងកម្លាំងរបបឃឺដ និងស៊ីរី។
ការបាញ់ផ្លោងបានកំណត់គោលដៅលើភូមិសេក អ៊ីសា (Sheikh Issa) និងភូមិហាបាល (Harbal) ដែលមានវត្តមានកងកម្លាំងឃឺដ និងស៊ីរី។ ទោះជាយ៉ាងនេះក្តី អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ពុំមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ឡើយ។
កងកម្លាំងតួកគី និងក្រុមអ៊ីស្លាមស៊ីរីដែលគាំទ្រដោយទីក្រុងអង់ការ៉ាតែងតែទម្លាក់គ្រាប់បែកលើ កងកម្លាំងរបបឃឺដ និងស៊ីរីនៅតាមតំបន់ផ្សេងៗគ្នានៅភាគឦសាននៃប្រទេសស៊ីរី។
គួររំលឹកថាកាលពីថ្ងៃសុក្រសប្តាហ៍មុន កងទ័ពទួរគីបានបាញ់ផ្លោងលើភូមិចំនួន៣ក្នុងខេត្តហាសាកា (Hasakah) គឺភូមិ អាល់-ដាដារ៉ា(al-Dardarah ភូមិអាល់-សេក អាលី(al-Sheikh Ali) និងភូមិអ៊ុំ អាល់ ខៃ (Umm al-Khayr) ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២