កម្លាំងស៊ីរីវាយប្រហារកំណត់គោលដៅលើរថភ្លើងរបស់ក្រុមភេរវករនៅក្នុងខេត្តអ៊ីដលីប

0

ប្រទេសស៊ីរី៖ការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំជ្រួចរបស់កម្លាំងស៊ីរីរួមជាមួយកម្លាំងរុស្ស៊ី បានសម្លាប់ និងបង្ករបួសដល់ក្រុមភេរវករជាច្រើននាក់ រាប់បញ្ចូលទាំងគ្រូបណ្តុះបណ្តាលជាជនបរទេស។

ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “កងទ័ព​ស៊ីរី​សហការ​ជាមួយ​យន្តហោះ​រុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេស វាយប្រហារកំណត់គោលដៅទៅលើទីស្នាក់ការកណ្តាល បណ្តុះបណ្តាលរបស់ក្រុមភេរវករ ដោយបាញ់ និងបញ្ជាយន្តហោះគ្មានមនុស្សបើកនៅក្នុងខេត្តអ៊ីដលីប”។

ប្រភពបន្ថែមថា ក្រុមភេរ​វករជាច្រើននាក់ រាប់បញ្ជូលទាំងគ្រូបណ្តុះបណ្តាលបរទេស ត្រូវបានសម្លាប់ និងរងរបួសដោយការវាយប្រហារតាមអាកាស និងមីស៊ីលរួមគ្នាន។ ប្រតិបត្តិការ​នោះបានបំផ្លាញ​មូលដ្ឋានរបស់ក្រុមភេរវករ ​ដោយប្រើយន្តហោះគ្មានមនុស្សបើក​របស់​ពួក​គេ រួមទាំងរថយន្តដែលគ្រប់គ្រង​ និងបញ្ជាពីចម្ងាយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here