ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខបន្តអាណត្តិរបស់ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិសម្រាប់ករណីឧក្រិដ្ឋកម្ម IS នៅប្រទេសអ៊ីរ៉ាក់

0

អង្គការសហប្រជាជាតិ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តអាណត្តិរបស់ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិចំពោះករណីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសអ៊ីរ៉ាក់។

សេចក្តីសម្រេចលេខ ២៦៥១ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សា ដែលមានសមាជិក ១៥រូប សម្រេច​បន្ត​អាណត្តិ​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សហជាតិដើម្បីលើកកម្ពស់ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែស្ហ ឬរដ្ឋអ៊ីស្លាម ដែលត្រូវបានហៅកាត់ថា ក្រុម​ស៊ើបអង្កេត UNITAD សម្រាប់រយៈពេលមួយឆ្នាំ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីសម្រេចនោះមានបញ្ជាក់ខ្លឹមសារថា រាល់ការបន្តអាណត្តិរបស់ក្រុមស៊ើបអង្កេត UNITAD នឹងត្រូវបានសម្រេចតាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ឬរដ្ឋាភិបាលផ្សេងទៀតដែលបានស្នើសុំឱ្យក្រុមស៊ើបអង្កេតប្រមូលភស្តុតាងនៃសកម្មភាពដែលអាចឈានដល់ករណីឧក្រិដ្ឋកម្មសង្គ្រាម ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬករណីប្រល័យពូជសាសន៍ ដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមធ្លាប់បានប្រព្រឹត្តនៅលើទឹកដីរបស់ខ្លួន។

នៅក្នុងសេចក្តីសម្រេចថែមទាំងបានស្នើសុំដល់ទីប្រឹក្សាពិសេស ដែលជាប្រធាននៃក្រុមស៊ើបអង្កេត UNITAD ឱ្យបន្តបញ្ជូន និងបង្ហាញរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខចំពោះសកម្មភាពទាំងអស់របស់ក្រុមស៊ើបអង្កេតរៀងរាល់ ១៨០ថ្ងៃ។

ក្រុមប្រឹក្សាសន្តិសុខបង្កើតក្រុមស៊ើបអង្កេត UNITAD កាលពីខែកញ្ញា ឆ្នាំ២០១៧ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការបន្តប្រឆាំងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមដែលទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មរបស់ក្រុមភេរវករនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុមស៊ើបអង្កេត UNITAD ដំណើរការពេញលេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here