ប្រទេសស៊ីរី៖ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារព័ត៌មានសាណាថា កម្លាំងគ្រប់គ្រងដោយតួកគីបានបាញ់កាំភ្លើងធំទៅលើភូមិ ណាស់ខ្វូរ៉ា និងភូមិ ខ្វូរ៉ា ហាសាន នៅក្នុងទីក្រុងខ្វាម៉ីសលីបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
ប្រភពបន្ថែមថា កម្លាំងគ្រប់គ្រងដោយតួកគីថែមទាំងបានវាយប្រហារកំណត់គោលដៅទៅលើភូមិមួយចំនួននៅភាគខាងជើងទីក្រុង អាល់ កាតានីយ៉ា នៅភាគខាងកើតទីក្រុងខ្វាម៉ីសលីបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២