ប្រទេសតួកគី៖ទូរទស្សន៍រដ្ឋតេអាតេចុះផ្សាយថា កម្លាំងប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១០នាក់ ក្នុងប្រតិបត្តិការសន្តិសុខកាលពីថ្ងៃអង្គារនៅខេត្តចំនួន០៤។
ជនសង្ស័យ ០៧នាក់ដែលស្នាក់នៅក្នុងខេត្តភាគកណ្តាលនៃទីក្រុងអង់ការ៉ា និង ០៣នាក់ផ្សេងទៀតជាជនបរទេសទាំងអស់ នៅក្នុងខេត្តកុនយ៉ា ខេត្តឃេសឺរី និងខេត្តហ្កាហ្សៀនថេបត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិសដំណាលៗគ្នា។
អត្តសញ្ញាណរបស់ពួកគេត្រូវបានបញ្ជាក់ បន្ទាប់ពីមន្ត្រីប៉ូលិសនៅក្នុងទីក្រុងអង់ការ៉ាបានពិនិត្យរូបភាពមួយចំនួននៅក្នុងសម្ភារៈឌីជីថល ដែលរឹបអូសបានពីសមាជិកក្រុម
សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលជាប់ឃុំខ្លួន និងរូបភាពសាធារណៈតាមអ៊ីនធឺណិតមួយចំនួន។
ប៉ូលិសនិយាយថា ជនសង្ស័យបានធ្វើសកម្មភាពប្រដាប់អាវុធជាច្រើន។ សម្ភារៈឌីជីថល និងឯកសាររបស់អង្គការភេរវករមួយចំនួនធំ ត្រូវបានរឹបអូសក្នុងអំឡុងពេលវាយឆ្មក់នោះ។
គួររំលឹកផងដែរថា រដ្ឋាភិបាលតួកគីធ្លាប់បានកំណត់ថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមគឺជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោសលើក្រុមនោះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ២០១៥៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២