ប្រទេសស៊ីរី៖ជនស៊ីវិល ០៦នាក់ ដោយក្នុងនោះមានក្មេង ០៤នាក់ និងប៉ូលិស ០៣នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍វាយប្រហារភេរវកម្ម ដែលកំណត់គោលដៅលើឡានក្រុងសន្តិសុខ និងឡានក្រុងនៅតំបន់ អាល់ យ៉ាឌូដា ក្នុងខេត្តដារ៉ា។
ប្រភពប៉ូលិសនៅក្នុងទីក្រុងដារ៉ាបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារនោះត្រូវបានធ្វើឡើងតាមរយៈការប្រើកាំភ្លើងយន្តបាញ់ទៅលើរថយន្តក្រុងពីរគ្រឿង នៅពេលឆ្លងកាត់តំបន់ អាល់ យ៉ាឌូដា ភាគខាងលិចខេត្តដារ៉ា។
ប្រភពបន្ថែមថា ការវាយប្រហារបង្ករបួសដល់ជនស៊ីវិល ០២នាក់ និងសមាជិកប៉ូលិស ០៣ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យខេត្តដារ៉ា និងថាហ្វាស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយឡើងវិញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២