ប៉ូលិស ០២នាក់ រងរបួសក្នុងហេតុការណ៍បាញ់ប្រហាររបស់ក្មាន់កាំភ្លើងនីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ប៉ូលិសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេបានបើកដំណើរការស៊ើបអង្កេត និងតាមប្រមាញ់ខ្មាន់កាំភ្លើងមិនស្គាល់មុខ ដែលបានវាយប្រហារលើបុស្តិ៍ត្រួតពិនិត្យ និងបង្ករបួសដល់ប៉ូលិស ០២នាក់នៅភាគខាងត្បូងរដ្ឋអាប៊ី។

លោក ជេហ្វហ្វ័រ៉ី អុកបូណា អ្នកនាំពាក្យសម្រាប់ប៉ូលិសរដ្ឋអាប៊ី ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ខ្មាន់​កាំភ្លើង​ក៏​បាន​រត់គេច​ទៅ​ឆ្ងាយ​ជាមួយ​នឹង​កាំភ្លើងវែងរបស់ប៉ូលិស​ដែល​រង​របួសបន្ទាប់មានពីការវាយប្រហារកាលពីល្ងាចថ្ងៃពុធ នៅតំបន់ អ៊ូម៉ូហៀរ ណ័ស។

លោក អុកបូណា បន្ថែមថា ក្មាន់កាំភ្លើងនោះ នៅពេលដែលឃើញប៉ូលិសកំពុងបំពេញភារកិច្ច បានបើកការបាញ់ប្រហារការពារមិនឱ្យប៉ូលិស បញ្ឈប់ និងតាមស្វែងរកពួកគេ។ បន្ទាប់មក អ្នកវាយប្រហារបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ លោកបន្ថែមថា បច្ចុប្បន្ន​ប៉ូលិស​ដែល​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៉ូលិស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here