ប្រទេសស៊ីរី៖ក្រុមកងជីវពល QSD គាំទ្រដោយអាមេរិក បានធ្វើសកម្មភាពជ្រុលលើសលប់ប្រឆាំងនឹងពលរដ្ឋស៊ីរីនៅទីក្រុង ខ្វាម៊ីសលី ដោយបង្ខំឱ្យឈ្មួញ និងម្ចាស់ហាងនានាបង់សួយសារអាករ។
នៅក្នុងការប៉ុនប៉ងធានាឱ្យបាននូវប្រាក់ឈ្នួលសម្រាប់ក្រុមប្រដាប់អាវុធដែលធ្វើការក្រោមការគ្រប់គ្រងរបស់ខ្លួន ក្រុមសកម្មប្រយុទ្ធកាសាដ (Qasad) ក្នុងកិច្ចសហការជាមួយកម្លាំងគ្រប់គ្រងដោយអាមេរិកបានលួចយកធនធានជាច្រើនរបស់ប្រទេសស៊ីរីនៅក្នុងតំបន់អាល់ចាហ្សេរ៉ា ជាពិសេសស្រូវសាលី និងប្រេង។ ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែលំបាក ក្រុមសកម្មប្រយុទ្ធកាសាដបានដាក់កំហិតសួយសារអាករ និងពន្ធលើអ្នកស្រុក។
ការអនុវត្តទាំងនោះបានធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំងក្នុងចំណោមពាណិជ្ជករ និងម្ចាស់អាជីវកម្ម ដោយចាត់ទុកសកម្មភាពទាំងនោះថា ជាការបំពានដែលមិនអាចទ្រាំទ្របាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២