កាលពីយប់ថ្ងៃចន្ទនេះ មានហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងទីក្រុងមឺស៊ីន (Mersin) ភាគខាងត្បូងប្រទេសទួរគី។ ស្លាប់ និងរបួសមិនត្រូវបានគេដឹងភ្លាមៗនោះទេ។
សាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារដោយប្រដាប់អាវុធមួយត្រូវបានធ្វើឡើងប្រឆាំងនឹងប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង មុនពេលដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះនៅជិតច្រកចូលនៃស្ថានីយ៍។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគីបានចង្អុលបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីប៉ូលិសពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារដោយប្រដាប់អាវុធទៅលើទីតាំងប៉ូលិសមួយកន្លែង។
ភ្លាមៗនោះមិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២