កម្លាំងសហរដ្ឋអាមេរិកនាំយកអាវុធ និងគ្រាប់រំសេវ ទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុងហាសាកា

0

ប្រទេសស៊ីរី៖កម្លាំងសហរដ្ឋអាមេរិកបាននាំយកអាវុធ គ្រាប់រំសេវ និងឧបករណ៍ជញ្ចូនជាច្រើន ចេញពីទឹកដីនៃប្រទេសអ៊ីរ៉ាក់ តាមរយៈច្រក អាល់ វ៉ាលីដ ទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់ អាល់ ហ្សេរ៉ា ប្រទេសស៊ីរី។

ប្រភពព័ត៌មានពីតំបន់ជនបទរ៉ីមឡានប្រាប់អ្នកយកព័ត៌មានថា៖ “ក្បួនរថយន្ត ៣៣គ្រឿង រួមទាំងហឹបដែក និងរថក្រោះមានដឹកកេះអាវុធ និងប្រអប់គ្រាប់រំសេវ បានចូលដល់ទឹកដីនៃប្រទេសស៊ីរីកាលពីល្ងាចថ្ងៃចន្ទ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងនៅក្នុងតំបន់រ៉ីមឡាន ភាគខាងជើងនៃទីក្រុងហាសាកា”។

យន្តហោះដឹកទំនិញយោធាអាមេរិកមួយគ្រឿងផ្ទុកទៅដោយអាវុធបានចុះចតនៅអាកាសយានដ្ឋាន ខារ៉ាប អាល់ ចឺរ ក្នុងទីក្រុង ហាសាកា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here