ប្រទេសស៊ីរី៖ក្មេង ២នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល ០៦នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃអង្គារនៅក្នុងហេតុការណ៍វាយប្រហារដោយកាំភ្លើងធំ ដែលបាញ់ដោយកម្លាំងគ្រប់គ្រងដោយតួកគីនៅតាមភូមិក្នុងទីក្រុង អាប៊ុ រ៉ាស៊ីន។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកយកព័ត៌មានថា៖ “ កាំភ្លើងធំរបស់តួកគីបានបាញ់ ២គ្រាប់ទៅលើភូមិ ម៉ូ ស្ហៀរីហ្វាត ហ្សាខាន នៅភាគខាងជើងស្រុករ៉ាស៊ីន ក្នុងទីក្រុងហាសាកា ដោយបានសម្លាប់ក្មេង ០២នាក់ និងបង្ករបួសដល់ក្មេង ៦នាក់ ដែលត្រូវបញ្ចូនទៅមន្ទីពេទ្យជាបន្ទាន់”។
ប្រភពព័ត៌មានបន្ថែមថា កម្លាំងតួកគីថែមទាំងបានវាយប្រហារកំណត់គោលដៅទៅលើភូមិមួយចំនួនដូចជា ភូមិ ដាដា អាប់ដាល ភូមិ អាល់ វីហេត ភូមិ អ៊ុំ ហាម៉ាឡា និងភូមិផ្សេងៗទៀតនៅក្នុងស្រុកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើននៅទីនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២