កម្លាំងទ័ពសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ១១នាក់នៅតំបន់កណ្តាល

0

ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលី បាននិយាយកាលពីថ្ងៃអង្គារថា​ កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ១១នាក់ក្នុងប្រតិបត្តិការនៅតំបន់ ហ៊ីរ៉ាន កណ្តាលប្រទេសសូម៉ាលី កាលពីយប់ថ្ងៃចន្ទ។

លោក ហាសាន ម៉ូហាម៉ាដ អូម៉េន ​អនុប្រធានកងវរសេនាតូចទី ១៦នៃទីបញ្ជាការដាណាប បានប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងវរជនថែមទាំងបានដុតបំផ្លាញរថយន្ត​មួយ​គ្រឿង​របស់​ក្រុម​សកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលកំពុង​ធ្វើ​ដំណើរ​ក្បែរ​ភូមិ បុក អាកាប៊ល។

វិទ្យុរបស់យោធាបានចុះផ្សាយថា៖ “កម្លាំងប្រដាប់អាវុធបានគ្រប់គ្រងជាផ្លូវការលើស្រុក បុក អាកាប៊លជ នៅក្នុងតំបន់ ហ៊ី រ៉ាន បន្ទាប់ពីបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១១នាក់ ដែលបានធ្វើដំណើរក្នុងតំបន់នោះ” ។ ប្រភពបន្ថែមឱ្យដឹងថា ការបាត់បង់ស្រុក បុក អាកាប៊ល គឺមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់កណ្តាល និងទូទាំងប្រទេស។

ក្រុមសកម្មប្រយុទ្ធបានបាត់បង់ការគ្រប់គ្រង​ទៅ​ឲ្យ​រដ្ឋាភិបាល​សូម៉ាលី និង​ទាហាន​សហភាព​អាហ្វ្រិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ប៉ុន្តែនៅតែអាចគ្រប់គ្រងទឹកដីមួយចំនួននៅភាគខាងត្បូង និងកណ្តាលប្រទេសសូម៉ាលី៕

​ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here