យន្តហោះគ្មានមនុស្សបើករបស់ទួរគីសម្លាប់សមាជិកកងកម្លាំងប្រជាធិបតេយ្យស៊ីរី២នាក់

0

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើករបស់ទួរគីកាលពីថ្ងៃអង្គារនេះបានកំណត់គោលដៅលើរថយន្តរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដនៅក្នុងទីក្រុងកាមីសលី (Qamishli) ប្រទេសស៊ីរី បណ្តាលឱ្យអ្នកប្រយុទ្ធ២នាក់ស្លាប់។

ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា ការវាយប្រហារតាមអាកាសបានវាយប្រហារលើរថយន្តយោធាប្រជាធិបតេយ្យស៊ីរី ស្ថិតនៅក្នុងតំបន់កាគីឡាគី (Karki Laki) និងតំបន់អាល់-រូម៉ាឡាន (al-Rumaylan) ជាយក្រុងកាមីសលី ភាគខាងជើងទីក្រុង ហាសាកា (Hasakah)។

គួរបញ្ជាក់ថាប្រទេសតួកគី តែងតែចាត់ទុកកងកម្លាំងឃឺដស៊ីរី ជាផ្នែកបន្ថែមនៃគណបក្សពលករឃឺដ (PKK) ដែលជាជាញឹកញយធ្វើការវាយប្រហាលើអ្នកប្រយុទ្ធរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី និងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG)។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here