ទាហាន ១១នាក់ស្លាប់ និងជនស៊ីវិល ៥០នាក់បាត់ខ្លួនក្នុងហេតុការណ៍វាយប្រហារលើក្បួនរថយន្ត

0

ប្រទេសបួគីណាហ្វាសូ​៖រដ្ឋាភិបាលនៃប្រទេសបួគីណាហ្វាសូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ទាហាន ១១នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍វាយប្រហារលើក្បួនរថយន្តផ្គត់ផ្គង់ នៅភាគខាងជើងប្រទេសប្រទេសបួគីណាហ្វាសូកាលពីថ្ងៃចន្ទ។

បើយោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ឱ្យដឹងថា ក្បួនរថយន្ត​ផ្គត់ផ្គង់​ក្រោមការអម ​ដោយ​យោធា និង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុងជីបូ រងការវាយប្រហារពីក្រុមភេរវករនៅក្បែរខេត្តហ្គាសខាញ និងខេត្តសោម នៅក្នុងតំបន់ស្ហារហេល។

ទិន្ន័យបណ្តោះអាសន្នបង្ហាញថា ទាហាន ១១នាក់ត្រូវបានសម្លាប់ និងមនុស្ស ២៨នាក់រងរបួស ដោយក្នុងនោះរាប់បញ្ជូលទាំងទាហាន ២០នាក់ និងជនស៊ីវិលប្រមាណជា ៥០នាក់បាត់ខ្លួន។ ការ​វាយ​ប្រហារ​នោះ​ក៏​បាន​បង្ក​ការ​ខូច​ខាតដល់​សម្ភារៈ​មួយចំនួន​ផង​ដែរ​ ហើយប្រតិបត្តិការស្រាវជ្រាវរកអ្នកវាយប្រហារកំពុងតែដំណើរការ។

គួររំលឹកផងដែរថា សន្តិសុខនៅក្នុងប្រទេសបួគីណាហ្វាសូ​កាន់តែអាក្រក់ទៅចាប់តាំងពីឆ្នាំ២០១៥ ខណៈដែលការវាយប្រហារភេរវកម្មបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រមាណជាជាង១,៩លាននាក់ផ្សេងទៀតនៅក្នុងប្រទេស អាហ្វ្រិកខាងលិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here