មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅមន្ទីពេទ្យក្នុងរដ្ឋអាក់ខានសាស់ សហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក៖អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់ ក្រោយពីមានហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃពុធនៅឯមន្ទីពេទ្យភាគខាងត្បូងទីក្រុង លីតថល រ៉ក់ ដែលជាទីក្រុងនៅក្នុងរដ្ឋអាក់ខានសាស់ សហរដ្ឋអាមេរិក។   

​លោក ជេហ្វ ហាហ្កា ប្រធានប៉ូលិសនៅតំបន់ស្ហឺរវ៉ូដបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកឯផ្លូវ វ៉ីនសិន ណ័ស នៅក្នុងតំបន់ស្ហឺរវ៉ូដ រដ្ឋអាក់ខានសាស់ស្ថិតក្រោម​ការ​បិទ​ ខណៈ​មន្ត្រី​អនុវត្ត​ច្បាប់​មក​ពី​ភ្នាក់ងារ​ជា​ច្រើន​បាន​ប្រញាប់​ប្រញាល់ទៅ​កន្លែង​កើត​ហេតុដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នៃឧប្បត្តិហេតុនៃការបាញ់ប្រហារនោះ។ គេមិន​ទាន់​ដឹង​ថា​ មាន​មនុស្ស​រង​របួស ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ូលិស​មិន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺជា​អ្នក​ជំងឺ ​បុគ្គលិក ឬក៏​ភ្ញៀវនោះ​ទេ ។

គួររំលឹកផងដែរថា តំបន់ស្ហឺរវ៉ូដ គឺជាតំបន់ជាយក្រុង លីតថល រ៉ក់ ដែលមានចំនួនប្រជាជនច្រើនជាង ៣២ ៧០០នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here